![]() |
ព្រះរាជពិធីបុណ្យអុំទូក |
ប្រវត្តិរបស់បុណ្យអុំទូកជាប្រពៃណីរបស់កម្ពុជាមានការកត់ត្រាទុកនៅតាមឯកសារនានាទាំងជាតិនិងអន្តរជាតិ។ នៅតាមប្រាសាទនិងវត្ថុបុរាណនានាក៏មានចារពីប្រវត្តិនៃបុណ្យអុំទូកនេះដែរ។
តាមសៀវភៅជ័យវរ្ម័នទី៧បានសរសេរថានៅសម័យអង្គរកម្ពុជាមានការរីកចម្រើនខ្លាំងហើយព្រះបាទជ័យវរ្ម័នទី៧បានប្រើប្រាស់កងទ័ពជើងទឹកដែលមានទូកធ្វើជាមធ្យោបាយយាន្តជំនិះសម្រាប់ច្បាំងជាមួយសត្រូវ។ នៅតាមជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារក៏មានឆ្លាក់ពីសកម្មភាពព្រះបាទជ័យវរ្ម័នទី៧ដឹកនាំទ័ពជើងទឹកច្បាំងជាមួយសត្រូវ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក វង់ សុធារ៉ា មានប្រសាសន៍ថាបើផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រនិងភូមិសាស្ត្រលោកថា នៅសម័យអង្គរកម្ពុជាស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូក។ លោកនិយាយថា៖ “បើតាមចម្លាក់តាមអីនៅលើជញ្ជាំងប្រាសាទបង្ហាញពីចម្បាំងតាមរវាងទ័ពខ្មែរ ទ័ពចាម ទ័ពអីហ្នឹងខ្មែរគឺមានប្រពៃណីការប្រើប្រាស់ទូកប្រើប្រាស់នាវាចរសម្រប់ធ្វើចម្បាំងផងសម្រាប់ធ្វើគមនាគមន៍ពីកន្លែងមួយទៅកន្លែងមួយជាពិសេសផ្នែកពាណិជ្ជកម្មហ្នឹងមានតាំងពីយូរណាស់មកហើយ”។
ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់និពន្ធដោយលោក ថាច់ ប៉ែន បែងចែកទូកតំណាងឲ្យកងទ័ព៣ប្រភេទគឺទី១ហៅទ័ពស្រួចហាត់ច្បាំងនិងទូកអុំដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ក្រុមទី២ហៅទ័ពជំនួយហាត់ច្បាំងនិងទូកចែវដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ និងក្រុមទី៣ហៅទ័ពបាសាក់គឺទូកធំមានដំបូលមានចែវមានក្តោងទ្រង់ទ្រាយដូចជាទូកបាសាក់ហៅទូកប៉ុកចាយជាទូកសម្រាប់ផ្ទុកស្បៀងអាហារ។
លោក វង់ សុធារ៉ា ឲ្យទៀតថាឯកសារចិនក៏បានកត់ត្រាពីប្រវត្តិអុំទូករបស់ខ្មែរដែរ។ លោកបន្តថា៖ “ដូចតាំងពីជំនាន់ តាំងថៃ និង ជូយីង គាត់បាននិយាយពីរឿងស្តេចខ្មែរវាតទីទឹកដីស្តេចអង្គហ្នឹងគាត់បានវាតទីដឹកដីឲ្យអាណាចក្រហ៊្វូណនហើយគាត់ច្បាំងនៅហ្នឹងសមរភូមិទៀតផង ហេតុដូចនេះប្រពៃណីនៃការប្រើប្រាស់ទូកសម្រាប់ធ្វើចម្បាំងរបស់ខ្មែរវាមានយូរជាងជំនាន់អង្គរទៅទៀត”។
មានការបកស្រាយនៅតាមឯកសារផ្សេងៗទៀតបានភា្ជប់ប្រពៃណីបុណ្យអុំទូកនេះទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ដោយបានលើកឡើងថាការប្រារព្ធពិធីនេះគឺដើម្បីរំលឹកគុណម៉ែគង្គានិងម៉ែធរណីដែលបានផ្ដល់ដីនិងមច្ឆាសម្រាប់បង្កបង្កើនទ្រទ្រង់ជីវភាពរស់នៅ។
ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើ៣ថ្ងៃគឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិកគឺធ្វើនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។ បច្ចុប្បន្នការប្រណាំងទូកក៏មានរៀបចំឡើងនៅតាមខេត្តមួយចំនួនដែលមានបឹង ស្ទឹង ឬទន្លេធំៗដែរដូចជានៅសៀមរាប ស្វាយរៀង បាត់ដំបង និង ខេត្តកណ្តាលជាដើម។
ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើ៣ថ្ងៃគឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិកគឺធ្វើនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។ បច្ចុប្បន្នការប្រណាំងទូកក៏មានរៀបចំឡើងនៅតាមខេត្តមួយចំនួនដែលមានបឹង ស្ទឹង ឬទន្លេធំៗដែរដូចជានៅសៀមរាប ស្វាយរៀង បាត់ដំបង និង ខេត្តកណ្តាលជាដើម។
No comments:
Post a Comment